Khmer Round 3

                ភាសាខ្មែរលើកនេះ ខ្ញុំរៀនភាគច្រើនអំពីវេយ្យករណ៍នានា ។​​ តាមការពិតទៅខ្ញុំមិនសូវជាចូលចិត្តរៀនវេយ្យករណ៍ប៉ុន្មាននោះទេ ក៏​ប៉ុន្តែ បន្ទាប់ពីបានរៀនវេយ្យករណ៍ខ្មែរហើយ ខ្ញុំយល់ថាមុខវិជ្ជានេះគឺពិតជាគួរឱ្យចាប់អារម្មណ៍ដែរអីតើស! ខ្ញុំយល់ដឺងច្រើនណាស់អំពីវា ។ ក្រៅពីការរៀនវេយ្យាករណ៍ លោកគ្រូសុខា ក៏បង្កើតឱ្យមានការបង្ហាញសម្មតិភាពផ្សេងៗជាដើម (ប្រារព្ធនៅក្នុងថ្នាក់ យកពេលវេលាដែលត្រូវរៀនខ្លះ) ។ ខ្ញុំគិតថាវាជាគំនិតល្អដែរ ក៏ប៉ុន្តែ ខ្ញុំដូចជាមិនសូវជាចង់ចូលរួមនោះទេ!  ពីព្រោះអី ខ្ញុំមិនសូវជាជឿជាក់លើសម្មតិភាពខ្លូនឯង ។​ តែទោះជាយ៉ាងណាក៏ដោយ​ ក៏ខ្ញុំគិតថានឹងចូលរួមនៅពេលណាមួយជាពុំខាន ។​

ផ្នែកវេយ្យករណ៍ដែលខ្ញុំបានរៀនមានដូចជា ៖

១)​ សព្វនាម

២) ធ្នាក់ និង​ នាម

៣) ល្បះទោល

៤) គុណនាម

៥) គុណកិរិយា

៦) ល្បះកត្តុ និងកម្ម

៧) ល្បះផ្សំ

៨) ឈ្នាប់

៩) ឧទានស័ព្ទ

ព្រមទាំង ភាសាខ្មែរ​ និង​អត្ថន័យពាក្យបណ្ដាំរបស់បណ្ឌិតធន់ជ័យផងដែរ ។

ថ្នាក់ភាសាខ្មែរ

​​           នៅក្នុងថ្នាក់ភាសាខ្មែរ ខ្ញុំបានរៀនអំពី វណ្ណយុត្តិ ការប្រារព្ធពិធីបុណ្យអុំទូក​ បណ្ដែតប្រទីិប អកអំបុក​ និង​សំពះព្រះខែ ការប្រារព្ធពិធីបុណ្យកឋិន​​ និង​ការសិក្សាសិល្បនិយាយដោយ យករឿងកុលាបប៉ៃលិន​​ ហើយនិងរឿងផ្កាស្រពោន មកសិក្សា ។

វណ្ណយុត្តិ

ផ្កាស្រពោន

Khmer Class

In our Khmer class this term, we work on writing Khmer poems. Here are some poems that I was working on currently this term. 

សង្រែកមិត្តខ្ញុំ (បទបថ្យាវដ្ត)

មិត្តភក្រ្ក័ខ្ញុំអើយកុំទាន់ទៅណា                                        មិត្តស្រស់ធីតាកុំទៅអីថ្លៃទើប

មកលេងស្រុកភូមិពីរ បីថ្ងៃ                                      ទៅលឿនម្លេះថ្លៃមិនចាំមិត្តផង។

 

ប៉ុន្មានឆ្នាំមុនមិត្តបានប៉ុនប៉ង                                      មិត្តមានបំណងចង់មកលេងស្រុក

មិត្តមកដល់ហើយម្ដេចមិនមានសុខ                              មានតែកើតទុក្ខញញឹមមិនបាន។

 

ថ្ងៃមួយមកដល់ត្រូវបូជាប្រាណ                                        រួចហើយកល្យាណក្លាយទៅជាផេះ

ដែកកេះត្រូវកេះភ្លើងក៏ត្រូវឆេះ                                       បេះដូងត្រូវប្រេះឆាជាច្រើនផ្នែក។

 

អារម្មណ៍មួយនេះពិតជាចម្លែក                                       អារម្មណ៍នេះផ្លែកពិបាកពណ៏នាមិត្ត

សូមលើកដៃជំរាបអើយលា                                       សូមកុំម្នីម្នាចាំទោះយ៉ាងណា។

 

ឆ្នាំចេះតែដើរមិត្តអស់សង្ខារ                                            ទោះក្លាយទេវតាឬខ្មោចក្ដី

ត្រូវរកនាងស្រីធ្វើមិត្តបន្ត                                               មិត្តសូមអង្វចាំមិត្តកុំភ្លេច។

 

ធ្វើបាបបានអ្វីមកវិញ? (បទភុជង្គលីលា)

កាលក្មេងឃើញពស់ប្រឹងលូន     ឡើងធំទ្រលូន    ចូលរូងយ៉ាងឆាប់។

 

ពេលនោះខ្ញុំពិតចំណាប់    ហើរហោះទៅចាប់    ក្បាលពស់ទាំងស្រស់។

 

ចាប់បានកាច់ក្បាលហើយបោះ    ទៅក្នុងទឹកអស់     មិនស្រណោះឡើយ។

 

អាណិតខ្លួនណាស់លោកអើយ    កម្មតាមទាន់ហើយ    លិទ្ធផលចុងក្រោយ។

 

ហេតុអ្វីក៏ឯងបណ្ដោយ      ភាពឃោឃៅឲ្យ    គ្រប់គ្រងមួយពេល។

 

ឥឡូវពស់ចឹកដេករេល    នៅលើកន្ទេល    ចាំពេលមរណា។

 

អស់លោកអ្នកដែលគិតថា    សម្លាប់និច្ចការ    មានផលប្រយោជន៍។

 

ចូរប្ដូរពីក្លិនអាសោច       កុំឱ្យកើតខ្មោច    ទោះអស់សង្ឃារ។

 

ចូរប្ដូរទម្លាប់ពីការ ធ្វើឃាតមនុស្សម្នា មកសាងបុណ្យស។